ប្រសាសន៍ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស និងជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមិទ្ធផលនានា ដែលត្រូវបានសម្ពោធ អោយប្រើប្រាស់នាពេលនេះរួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ សម្រាប់ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សម្ភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤ លានដុល្លាអាមេរិក ដែលបានមកពីការចូលឧបត្ថម្ភពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពារជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។ ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ ២០១៨ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញ … Continue reading ប្រសាសន៍ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស និងជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed